ជ្រើសរើសភាសា: Khmer Khmer English English
កម្មវិធីបណ្ដុះបណ្ដាលស្តីពី “យន្តការបរធនបាលកិច្ចនៅកម្ពុជា”។
អ្នកនិពន្ធ: NOU Monorith
កាលបរិច្ឆេទ: ថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ ២០២៤

នាព្រឹកថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) និងក្រុមហ៊ុន ស្រ្ដងហូល ត្រាសធី ឯ.ក បានសហការគ្នារៀបចំកម្មវិធីបណ្ដុះបណ្ដាលស្តីពី “យន្តការបរធនបាលកិច្ចនៅកម្ពុជា” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ. និងចូលរួមដោយលោក Chen Han En នាយកប្រតិបត្តិនៃក្រុមហ៊ុន ស្រ្ដងហូល ត្រាសធី ឯ.ក ដែលបានប្រព្រឹត្តទៅនៅអគារ Morgan Tower រាជធានីភ្នំពេញ។

កម្មវិធីបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងបន្ថែមអំពីយន្តការបរធនបាលកិច្ចអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិនៅកម្ពុជា ដល់ថ្នាក់ដឹកនាំ និងបុគ្គលិកទទួលបន្ទុកមកពីក្រុមហ៊ុន ស្រ្ដងហូល ត្រាសធី ឯ.ក ដែលជាក្រុមហ៊ុនបរធនបាលទទួលបានអាជ្ញាបណ្ណពី ន.ប.ធ. ធ្វើប្រតិបត្តិការបរធនបាលកិច្ចពាណិជ្ជកម្ម និងបុគ្គល ក៏ដូចជាក្រុមហ៊ុនដៃគូរបស់ក្រុមហ៊ុន ស្រ្ដងហូល ត្រាសធី ឯ.ក។

ព័ត៌មានទាក់ទង